Elige una pista para reproducir
ដួងចិត្តរៀមក្រៀមក្រំជា យូរខែថ្ងៃ
មិនចេញស្តី ព្រោះហួសសង្ឃឹម
ចាំស្ទាបស្ទង់ចិត្តវរមិត្រ ញញឹម
ឥឡូវចិត្តមុំ មេត្តាបងហើយ
ចងចិត្តស្នេហាស្មានថា បានក្តីសុខ
បែរជាកើតទុក្ខនឹកឥតស្បើយ
គេងក៏ពុំលក់បក់ពុំ រហើយ
សែននឹកសែនស្តាយ រូបកាយភក្រ្តស្រី
គិតអី្វពុំយល់ រែងខ្វល់ឱរា
ទោះបិទនេត្រា ក៏នៅស្រមៃ
អារម្ភផ្សែបផ្សំ សាងរូបស្រីថ្លៃ
និរាសទុក្ខនិរាសភ័យ ខ្ញុំបានមួយគ្រា
អូននឹកបងដែរឆោមស្នេហ៍ ស្រស់វលក្ខណ៍
រៀមប៉ងស្ម័គ្រលុះក្ស័យ សង្ខារ
សូមកុំឱ្យកម្មតាមមក ផ្តន្ទា
បង្ខំពុំងា ព្រាត់ឆ្ងាយពីបង
គិតអី្វពុំយល់ រែងខ្វល់ឱរា
ទោះបិទនេត្រា ក៏នៅស្រមៃ
អារម្ភផ្សែបផ្សំ សាងរូបស្រីថ្លៃ
និរាសទុក្ខនិរាសភ័យ ខ្ញុំបានមួយគ្រា
អូននឹកបងដែរឆោមស្នេហ៍ ស្រស់វលក្ខណ៍
រៀមប៉ងស្ម័គ្រលុះក្ស័យ សង្ខារ
សូមកុំឱ្យកម្មតាមមក ផ្តន្ទា
បង្ខំពុំងាព្រាត់ឆ្ងាយពីបង
បង្ខំពុំងាព្រាត់ឆ្ងាយពីបង
បង្ខំពុំងាព្រាត់ឆ្ងាយពីបង