Elige una pista para reproducir
សំឡេងគងមាស ទូងដាស់ដួងចិត្ត បាំងបិទស្នេហា
សូមទ្វារនាំសារ ចូលមកលន់តួសួរស្រី
ពីរឿងចិន្តាសង្សារកវី ហេតុអ្វីអូនភ្លេច
ឬមួយកលគេច ចិត្តដាច់ទៅហើយ
ឱ!ទ្វាវាសនា កូនសោរសុវណ្ណ អូនកាន់ក្នុងដៃ
រាល់ថ្ងៃសង្ឃឹម ចិត្តម៉ុមចម្លង ដាក់ត្រើយ
ឬឃើញបងក្រ បានជាព្រងើយ មិនឆ្លើយមួយម៉ាត់
ប្រស្រាយរឿងសម្ងាត់ លាក់ក្នុងដួងចិត្ត
ឱ! បក្សាឈ្មោះត្រចៀកអឺកាំ
អ្នកហើរនាំ ពាំពាក្យព្រហ្មលិខិត
ទៅបោះក្នុង ទ្រុងភពស្នេហាងងឹត
ប្រឌិត ចិត្តឱ្យចេះមេត្តា
សូរសៀងគងមាស ខ្សឹបដាស់ឆ្នាំថ្មី ដោយក្ដីស្មោះស
អង្វរសុំទានរស្មីនៃព្រះអឺសុរិយា
សូមជ្រកសន្សើម ចិត្តថ្លើមខ្លោចផ្សា
ដោះសារជីវិត ពីក្នុងឋានឋិតវណ្ណៈកំព្រា
សំឡេងគងមាស ទូងដាស់ដួងចិត្ត បាំងបិទស្នេហា
សូមទ្វារនាំសារ ចូលមកលន់តួអឺសួរស្រី
ពីរឿងចិន្តា សង្សារកវី ហេតុអ្វីអូនភ្លេច
ឬមួយកលគេច ចិត្តដាច់ទៅហើយ
ឱ!ទ្វាវាសនា កូនសោរសុវណ្ណ អូនកាន់ក្នុងដៃ
រាល់ថ្ងៃសង្ឃឹមចិត្តម៉ុមចម្លងអឺ ដាក់ត្រើយ
ឬឃើញបងក្រ បានជាព្រងើយ មិនឆ្លើយមួយម៉ាត់
ស្រាយរឿងសម្ងាត់ លាក់ក្នុងដួងចិត្ត
ឱ! បក្សាឈ្មោះត្រចៀកកាំ
អ្នកហើរនាំ ពាំពាក្យព្រហ្មលិខិត
ទៅបោះក្នុង ទ្រុងភពស្នេហាងងឹត
ប្រឌិត ចិត្តឱ្យចេះមេត្តា
សូរសៀងគងមាស ខ្សឹបដាស់ឆ្នាំថ្មី ដោយក្ដីស្មោះស
អង្វរសុំទានរស្មីនៃព្រះសុរិយា
សូមជ្រកសន្សើម ចិត្តថ្លើមខ្លោចផ្សា
ដោះសារជីវិត ពីក្នុងឋានឋិតវណ្ណៈកំព្រា