Elige una pista para reproducir
ឱ! ព្រៃភ្នំ ជុំជិត
ងងឹត អាប់រស្មី
ដូចអូនដាច់អាល័យ ពីរូបបង
រៀមគេងតែងស្រមៃ ឃើញដៃធ្លាប់អង្អែល
ថ្នាក់ថ្នម ស្នេហា
ឥឡូវប្រែជាអស់សង្ឃឹម អស់សង្ឃឹម
អូនញញឹមក្នុងពេលនេះ
គឺគ្មានន័យ សម្រាប់បងឡើយ
ស្រេចហើយអូន ស្រេចហើយអូន
បងក្រៀមក្រំស្រពោន ព្រោះអស់សង្ឃឹម
(កុំសង្ឃឹមអីបង កុំសង្ឃឹមអីបង កុំសង្ឃឹមអីបង)
ស្រេចហើយអូន ស្រេចហើយអូន
តើថ្ងៃណានឹងបានជួបគ្នាជាថ្មី
ឱ! ព្រៃភ្នំ ជុំជិត
ងងឹត អាប់រស្មី
ដូចអូនដាច់អាល័យ ពីរូបបង
រៀមគេងតែងស្រមៃ ឃើញដៃធ្លាប់អង្អែល
ថ្នាក់ថ្នម ស្នេហា
ឥឡូវប្រែជាអស់សង្ឃឹម អស់សង្ឃឹម
អូនញញឹមក្នុងពេលនេះ
គឺគ្មានន័យ សម្រាប់បងឡើយ
ស្រេចហើយអូន ស្រេចហើយអូន
បងក្រៀមក្រំស្រពោន ព្រោះអស់សង្ឃឹម
(កុំសង្ឃឹមអីបង កុំសង្ឃឹមអីបង កុំសង្ឃឹមអីបង)
ស្រេចហើយអូន ស្រេចហើយអូន
តើថ្ងៃណានឹងបានជួបគ្នាជាថ្មី