Elige una pista para reproducir
ពេលបងឃ្លាតទៅ ចិត្តអូននៅនឹក អាល័យ
រាប់យប់ រាល់ថ្ងៃ ស្រមៃឃើញបង
តើបងបានសុខ ឬមួយមានទុក្ខ រុករាន?
រូបបងឃ្លាតមែន អូនស៊ូរង់ចាំ
រលឹម ស្រិច!ស្រិច! អូនធ្មេចមិនបានសោះឡើយ
ឱ!ប្រុសបងអើយ បងនឹកអូនទេ?
អូនខ្លាចតែចិត្តប្រុសបងគេចកែ សាវា
មានគូសង្សារ ថ្មីចោលស្រីហើយ
ដឹងចិត្តអូនទេណាប្រុសបណ្ដូល ចិត្តអូន?
យប់ងងឹតសូន្យទន្ទឹងចាំមើល ផ្លូវបង
តើថ្ងៃណាទៅយើងបានរស់នៅ ត្រសង?
បីបមត្រកងដូចគ្រាដើមវិញ
គេងដណ្ដប់ភួយចិន្ដារែងព្រួយ ទោម្នេញ
ទឹកភ្នែកប្រដេញហូរពេញនេត្រា
អូននឹកឃើញអស់អនុស្សាវរីយ៍ ស្នេហា
តើដល់ពេលណាអូនជួបបងវិញ?
គេងដណ្ដប់ភួយចិន្ដារែងព្រួយ ទោម្នេញ
ទឹកភ្នែកប្រដេញហូរពេញនេត្រា
អូននឹកឃើញអស់អនុស្សាវរីយ៍ ស្នេហា
តើដល់ពេលណាអូនជួបបងវិញ?