Elige una pista para reproducir
រដូវខ្យល់បក់ ផ្ការីកស្រស់បំព្រង
ពណ៌ស្រស់ត្រចង់ រីករហង់ក្លិនក្រអូបសាយ
សន្សើមធ្លាក់ មកពេលរាត្រី
ក្រោមពន្លឺ ដួងព្រះចន្ទ្រថ្លៃ
រស្មីស្រទន់ គន់ជាប់នេត្រា
ចិន្ដារីករាយ សប្បាយឆ្ងាយទុក្ខា
ផ្កាម្លិះចំប៉ារីកសាខា ក្លិនក្រអូបសាយ
ធ្វើម្ដេចនឹងបានគូកៀកកើយ
រួមស្នេហ៍រួមស្និទ្ធ ជិតឆ្លងឆ្លើយ
ខ្លួនអើយម្លេះសម សប្បាយយ៉ាងណា
ខ្យល់បក់មករំភើយ
ត្រជាក់សព្វអស់កាយ
ត្រជាក់ក្រៃ ញាប់ញ័រកាយា
ស្រៀវស្រើបអ្វីម្លេះទេ
បើមានគូរស្នេហ៍ ម្លេះបានល្ហែរក្នុងចិត្ត
ចេះតែស្រម័យ នឹកមមៃឥតភ្លេច
នឹកឃើញស្នេហ៍ស្និទ្ធ ក្នុងដួងចិត្តរន្ធត់កន្លង
រវើរវាយចិត្តចាំចង
នឹកឡើងនឹក គិតរែងសៅហ្មង
សៅហ្មងក្នុងចិត្ត ចង់បានគូស្នេហ៍
រដូវខ្យល់បក់ ផ្ការីកស្រស់បំព្រង
ពណ៌ស្រស់ត្រចង់ រីករហង់ក្លិនក្រអូបសាយ
សន្សើមធ្លាក់ មកពេលរាត្រី
ក្រោមពន្លឺ ដួងព្រះចន្ទ្រថ្លៃ
រស្មីស្រទន់ គន់ជាប់នេត្រា
ចិន្ដារីករាយ សប្បាយឆ្ងាយទុក្ខា
ផ្កាម្លិះចំប៉ារីកសាខា ក្លិនក្រអូបសាយ
ធ្វើម្ដេចនឹងបានគូកៀកកើយ
រួមស្នេហ៍រួមស្និទ្ធ ជិតឆ្លងឆ្លើយ
ខ្លួនអើយម្លេះសម សប្បាយយ៉ាងណា
ខ្យល់បក់មករំភើយ
ត្រជាក់សព្វអស់កាយ
ត្រជាក់ក្រៃ ញាប់ញ័រកាយា
ស្រៀវស្រើបអ្វីម្លេះទេ
បើមានគូរស្នេហ៍ ម្លេះបានល្ហែរក្នុងចិត្ត
ចេះតែស្រម័យ នឹកមមៃឥតភ្លេច
នឹកឃើញស្នេហ៍ស្និទ្ធ ក្នុងដួងចិត្តរន្ធត់កន្លង
រវើរវាយចិត្តចាំចង
នឹកឡើងនឹក គិតរែងសៅហ្មង
សៅហ្មងក្នុងចិត្ត ចង់បានគូស្នេហ៍
ចង់បានគូស្នេហ៍