Elige una pista para reproducir
ផាមួងកទា ខ្ញុំស្លៀកទៅវត្ត
មើលគេទាញព្រ័ត្រ រដូវចូលឆ្នាំ
កំលោះក្រមុំ ដើរមកសស្រាំ
ប្រុសខ្លះលួចឃ្លាំ អីយ៉ាស់!មើលរាងស្រី
ប្រុសខ្លះលួចឃ្លាំ អីយ៉ាស់!មើលរាងស្រី
ក្រមុំលាក់ខ្លួន ពួនមើលកំលោះ
តែងខ្លួនយ៉ាងស្រស់ ជើងសក់កាត់ថ្មី
ដើរបង្អួតរាង បង្ហាញស្រី!ស្រី!
លែបខាយសម្តី ផ្ដោះផ្ដងវាចា
លែបខាយសម្តី ផ្ដោះផ្ដងវាចា
កំលោះភូមិខ្ញុំ យំស្រឡាញ់ស្រី
ខ្លះលក់ក្របី ព្រោះអីចង់ការ
ខ្លះដណ្ដឹងខ្ញុំ ចូលដល់មេបា
តែខ្ញុំឆ្លើយថា នែ!មិនព្រមយកទេ
តែខ្ញុំឆ្លើយថា អីនែ!មិនព្រមយកទេ
ស្លៀកផាមួង ប្រុសប្រុសជ្រួលជ្រើម
ភ្លឺកភ្លេចដង្ហើម រវល់តាមស្នេហ៍
មានទាំងគ្រូម្សៀ មកដណ្ដឹងដែរ
ខ្លះប្រវាស់ស្រែ អីយ៉ាស់! ព្រោះតែស្នេហ៍ខ្ញុំ
ខ្លះប្រវាស់ស្រែ អីយ៉ាស់!ព្រោះតែស្នេហ៍ខ្ញុំ
កំលោះភូមិខ្ញុំ យំស្រឡាញ់ស្រី
ខ្លះលក់ក្របី ព្រោះអីចង់ការ
ខ្លះដណ្ដឹងខ្ញុំ ចូលដល់មេបា
តែខ្ញុំឆ្លើយថា នែ!មិនព្រមយកទេ
តែខ្ញុំឆ្លើយថា អីនែ!មិនព្រមយកទេ
ស្លៀកផាមួង ប្រុសប្រុសជ្រួលជ្រើម
ភ្លឺកភ្លេចដង្ហើម រវល់តាមស្នេហ៍
មានទាំងគ្រូម្សៀ មកដណ្ដឹងដែរ
ខ្លះប្រវាស់ស្រែ អីយ៉ាស់! ព្រោះតែស្នេហ៍ខ្ញុំ
ខ្លះប្រវាស់ស្រែ អីយ៉ាស់!ព្រោះតែឋស្នេហ៍ខ្ញុំ