ភ្លៀងធ្លាក់ដើមឆ្នាំៗ ជោកជាំស្រែប្រាំងអឺយ!
ភ្លៀងធ្លាក់ដើមឆ្នាំៗ ជោកជាំស្រែប្រាំងអឺយ!
រាស្ត្រមានកម្លាំង ខិតខំធ្វើការ
នាំគ្នាសាបព្រួស បណ្ដុះផលា ចិញ្ចឹមអាតា្ម
ព្រោះផ្ញើវាសនា ទឹកភ្លៀងពីមេឃ
សំណាបខៀវខ្ចីៗ ប្រុសស្រីខំដកអឺយ!
សំណាបខៀវខ្ចីៗ ប្រុសស្រីខំដកអឺយ!
មិនឱ្យខានខក ធ្វើការប្រទាក់
បែកញើសសស្រាក់
មិនហ៊ានសម្រាក ព្រោះតែចិត្តស្ម័គ្រ
ស្រលាញ់ជឿជាក់ ប្រពៃណីខ្មែរ
ខំថែសន្ទូងៗ បាចទឹកឥតល្ហែអឺយ!
ខំថែសន្ទូងៗ បាចទឹកឥតល្ហែអឺយ!
ស្រូវទុំពេញស្រែ ក្រហមដូចមាស
សំនៀងដេញចាប រំពងពេញពាស
ចាបភ័យខ្លាំងណាស់ នាំគ្នាហើរចៀស មិនបង្អង់នៅ
ស្រូវឱនដាក់គ្រាប់ៗ រាស្ត្រចាប់ច្រូតស្រូវអឺយ!
ស្រូវឱនដាក់គ្រាប់ៗ រាស្ត្រចាប់ច្រូតស្រូវអឺយ!
មិនបង្អង់នៅ យកទៅបែនបោក
បោកបែនសប្បាយ ភ្លេចអស់ទុក្ខសោក
ហើយរោយរើសយក អឺ! អឺង! អឺយ! គ្រាប់ស្រូវល្អៗ
កើបដាក់ជង្រុកៗ ជញ្ជូនទុកបន្តអឺយ!
កើបដាក់ជង្រុកៗ ជញ្ជូនទុកបន្តអឺយ!
បំពេញគ្រប់ផ្ទះ ដោយក្ដីត្រេកអរ
សប្បាយអនេក ស្រែកច្រៀងបន្ត
នឹងភោគផលល្អ ពួកយើងកសិករ រាំថ្វាយពរជ័យ