Elige una pista para reproducir
ក្រអូប ក្លិនផ្កា
តើស្រីឯណា អត់ទ្រាំមិនបេតី
បងឃើញអូនភ្លាម ទន់អស់ជើងដៃ
សូមអូនប្រណីដល់ចិត្តរៀមរ៉ា
ខ្ញុំមិនដែលស្គាល់ ប្រុសកុំប៉ះពាល់
ផ្តោះផ្តង វាចា
សូមអូនអាណិត ដាក់ទានស្នេហា
ខ្ញុំមិនត្រូវការ ថយចេញភ្លាមទៅ
ប្រុសបងជាភ្ញៀវ មកពីស្រុកឆ្ងាយ
បងសូមផ្ញើកាយនឹងអូនហើយពៅ
អូនធ្វើកន្តើយ បងស្លាប់ឥឡូវ
ព្រមស្នេហ៍បងទៅបងអង្វរថ្លៃ
ខ្លួនខ្ញុំក្រមុំ ប្រុសកុំបង្ខំ
លួងលោមបេតី
បើស្រឡាញ់អូន ម្តេចមិនចូលស្តី
សូមអូនស្រដី ថាស្នេហ៍សិនមក
អូនមិនស្តាយទេ
ពាក្យមួយម៉ាត់ថាស្នេហ៍
ណាប្រុស ពន្លក
អូនពិតជាម្លប់ ស្នេហ៍ដែលបងជ្រក
អូនជាជម្រក ជីវិតបងហើយ