Elige una pista para reproducir
លា... អូនលា ទៅទាំងអាល័យ
ឃ្លាតពីប្រុសថ្លៃ ថ្ងៃនេះឃ្លាតទាំងខ្លោចផ្សា
ឃ្លាតព្រោះតែ ភ័ព្វព្រេងវាសនា
ព្រាត់ឆ្ងាយស្នេហា សង្សារធ្លាប់រួមមេត្រី
លាហើយ! លាហើយ!
លាហើយ! លាទាំងវាចា លាហើយ!
លា... អូនលាទៅទាំងទឹកភ្នែក
ទ្រូងស្ទើរប្រេះបែក ស្ទើរតែរហែកឱរា
ឃ្លាតប្រុសស្នេហ៍ ព្រោះតែគ្រួសារ
បង្ខំចិន្តា ឱ្យអូនរៀបការគូថ្មី
លាហើយ! លាហើយ!
លាហើយ! ចប់ហើយក្តីស្នេហ៍ លាហើយ!
រឺ... រឺ... រឺ... រឺ!
រឺ... រឺ... រឺ... រឺ!
រឺ... រឺ... រឺ... រឺ!
រឺ... រឺ... រឺ... រឺ!
លាហើយ! លាហើយ!
លាហើយ! លាអស់សង្ឃឹម លាហើយ!
ស្រី... រីងរីកចុកណែនឱរា
ប្រុសកុំសង្កា ថាអូនមានចិត្តប្រួលប្រែ
ប្រុសតែមួយ ទុកជាត្រួយស្នេហ៍
ចិត្តអូនប្រឹងថែ តែស្នេហ៍ប្រែមកជាកម្ម
លាហើយ! លាហើយ!
លាហើយ! លាទាំងស្រឡាញ់ លាហើយ!