Elige una pista para reproducir
ថាទេ! គឺទេ!
កុំមកញ៉ែដាក់ខ្ញុំធ្វើអ្វី
អញ្ជើញថយចេញ ខ្ញុំមិនបេតី
ប្រយត្ន័ខ្ញុំស្តី សូមថយចេញទៅ
នៅតែ តាមទៀត
ឆ្លៀតនោះឆ្លៀត ឆ្លៀតធ្វើង៉ូវង៉ូវ
មិនចេះខ្មាសសោះ គេមើលពេញផ្លូវ
ខ្ញុំស្រែកឥឡូវ ស្រែកឱ្យខ្មាសគេ
មុខ ក្រាស់អឺយក្រាស់
ខ្ញុំដៀលត្មេះ នៅតែតាមស្នេហ៍
ស្អិតនោះស្អិត ស្អិតដូចតាំងម៉ែ
ប្រុសអ្វីខុសគេ មុខឡើងខ្លាញ់រងើម
ថាទេ! គឺទេ!
កុំមកស្នេហ៍ ថាខ្ពើមគឺខ្ពើម
ថយចេញឱ្យឆ្ងាយ តិចម្តាយខ្ញុំឃើញ
កុំមកឡេមឡឺម ថាទេគឺទេ
មុខ ក្រាស់អឺយក្រាស់
ខ្ញុំដៀលត្មេះ នៅតែតាមស្នេហ៍
ស្អិតនោះស្អិត ស្អិតដូចតាំងម៉ែ
ប្រុសអ្វីខុសគេ មុខឡើងខ្លាញ់រងើម
ថាទេ! គឺទេ!
កុំមកស្នេហ៍ ថាខ្ពើមគឺខ្ពើម
ថយចេញ ឱ្យឆ្ងាយ តិចម្តាយខ្ញុំឃើញ
កុំមកឡេមឡឺម ថាទេគឺទេ