Elige una pista para reproducir
យើងនៅឆ្ងាយគ្នា ម្លេះណា
ផុតនិស្ស័យ ដួងនេត្រា
តែចិត្តស្នេហ៍ជាប់ មេត្រី
ស្នេហ៍ស៊ូតែប្តូរ ឆ្លងស្ទឹង
ឆ្លងទន្លេ ធំក្រៃ
ឆ្លងបុប្បតា ព្រឹក្សព្រៃ
មកឱ្យជួប ភក្ត្រា
ទោះនៅឆ្ងាយគ្នា ម្តេចក្តី
បានយល់ចិត្ត ឆោមពិសី
ជីវារៀមទ្រាំ វេទនា
សូមអូនប្រណី ណាស្ងូន
រៀមរស់រែងរងា
មានតែស្នេហា
ធ្វើឱ្យចិត្តរៀមរីករាយ
ស្រីមិនស្នេហា
បង នៅស្នេហ៍ជាប់
ស្រីមិនតោងតាម
បងនៅតែនឹក
ឱ! កុំរើរុះ
រៀមពិតស្នេហ៍ស្រី (ហ៊ឺម)
ព្រោះប្រាថ្នា ជួបស្រី ហ៊ឺ ហ៊ឺ
ជួបស្រី ណាជួបស្រី
យើងទើបស្គាល់គ្នា ប៉ុណ្ណឹង
ឱ្យអូនស្នេហ៍ ប្រុសព្រលឹង
ម្តេចបានបើឆ្ងាយ ដាច់អាល័យ
ទោះជានៅឆ្ងាយ ម្តេចម្តា
គង់បងមក ជួបថ្លៃ
ទោះឆ្ងាយមេឃ ឆ្ងាយដី
ចិត្តនៅតែចាំ ជួបពៅ
យើងទើបស្គាល់គ្នា ប៉ុណ្ណឹង
ឱ្យអូនស្នេហ៍ ប្រុសព្រលឹង
ម្តេចបានបើឆ្ងាយ ដាច់អាល័យ
ទោះជានៅឆ្ងាយ ម្តេចម្តា
គង់បងមក ជួបថ្លៃ
ទោះឆ្ងាយមេឃ ឆ្ងាយដី
ចិត្តនៅតែចាំ ជួបពៅ