Elige una pista para reproducir
អធ្រាតណាស់ហើយ អូនកើយដៃស្ដាំ
ខែរះដាស់ផ្ដាំ នួនល្អង
ស្អែកយើងព្រាត់អឺគ្នា សែនស្ដាយកន្លង
រៀមលើកត្រកង អូនដាក់លើភ្លៅ
គូអឺយគូព្រេង គេងនៅធ្វើអ្វី
ស្ដាប់អកចងដៃអឺ ស្រីពៅ
ថាស្រឡាញ់គ្នា ចិន្ដានឹកនៅ
ពីថ្ងៃនេះទៅ ពាក្យអកអួលហើយ
អកអឺយអកយំ ទំលើឈើស្លាប់
តែអកអ្នកនៅមានភ័ព្វ មិនដូចខ្ញុំគេស្អប់
ឈប់សាសង ឆ្លងឆ្លើយ
ស្នាមជីវិតអឺយ ចំបែង
ពាក្យអក ចងដៃក្ស័យក្នុងកោដមាស
នឹកឡើងសែនខ្មាស ខ្លួនឯង
ខ្យល់ព្យុះជីវិត បក់បាំងសូរ្យសែង
ដួងចិត្តប្រលែង ថើបខ្នើយទុក្ខា
ពាក្យអក ចងដៃក្ស័យក្នុងកោដមាស
នឹកឡើងសែនខ្មាស ខ្លួនឯង
ខ្យល់ព្យុះជីវិត បក់បាំងសូរ្យសែង
ដួងចិត្តប្រលែង ថើបខ្នើយទុក្ខា