Elige una pista para reproducir
ស្នេហ៍បង គឺស្នេហ៍បរិសុទ្ធ
ផុតក្នុងលោកីយ៍
លោកនេះ អាក្រក់ពេកក្រៃ
អភ័ព្វអ្វី ស្នេហ៍មានវណ្ណៈ
ឧបសគ្គ ផ្ដន្ទាស្នេហា
បងស្នេហ៍ ស្នេហ៍តែអូនមួយ
ជាត្រួយចិន្តា
ទោះឆ្ងាយ ផុតផែនពសុធា
ក្លែបក្លិន ថ្ពាល់ស្រីពុំងា
ក្រអូប ទុកជានិមិត្ត
ជាតិនេះ បងសូម
ផ្ញើខ្លួន ផ្ញើទាំងជីវិត
មច្ចុរាជ អ្នកគ្មាន
តេជឫទ្ធិ ឈ្នះខ្ញុំឡើយ
ក្លិនអឺយ! ក្លិនចរណៃ
បងសូមកៀកកើយ
ជឿចុះ ណាស្រស់ត្រាណត្រើយ
ចិត្តបងស្មោះ មិនដោះដៃឡើយ
ព្រះអឺយ! ជួយធ្វើសាក្សី
ជាតិនេះ បងសូម
ផ្ញើខ្លួន ផ្ញើទាំងជីវិត
មច្ចុរាជអ្នកគ្មាន
តេជឫទ្ធិ ឈ្នះខ្ញុំឡើយ
ក្លិនអឺយ! ក្លិនចរណៃ
បងសូមកៀកកើយ
ជឿចុះណាស្រស់ត្រាណត្រើយ
ចិត្តបងស្មោះ មិនដោះដៃឡើយ
ព្រះអឺយ! ជួយធ្វើសាក្សី