Elige una pista para reproducir
ឥតទុកចិត្តទេ ប្រុសស្នេហ៍កុំចេះតែថា
ចំពោះស្រីណា ក៏បង ថាស្នេហ៍! ស្នេហ៍! ស្នេហ៍!
ភាសាតែមួយ មិនមានកែប្រែ
បើស្រីលង់ស្នេហ៍ មុខតែឭខកចិត្តមិនខាន
ឥតទុកចិត្តទេ ប្រុសណាក៏ដូចប្រុសណា
ធ្វើឬកធ្វើពារ គួឱ្យស្រីជឿចិត្តបាន
មិនហ៊ានស្នេហ៍ទេ ខ្លាចក្រែងខកប្រាណ
ថ្ងៃនេះសុខសាន្ត ថ្ងៃស្អែកគង់បាននឿយណាយ
នៅមុខល្អណាស់ ផ្លាស់ភ្លាមកំបាំងពីភ្នែក
យកចិត្តទៅរំលែក ដើម្បីសេចក្តីសប្បាយ
សង្ឃឹមចិត្តប្រុស ដូចជាសង្ឃឹមចាប់ផ្កាយ
តៀមខ្លួនចិត្តណាយ ព្រោះប្រុសសប្បាយមិនចប់
ឥតទុកចិត្តទេ ទៅស្នេហ៍ស្រីណាស្នេហ៍ចុះ
ខ្ញុំលាហើយប្រុស ដែលចេះល្បិចស្នេហ៍ប្រសព្វ
ស្នេហ៍ក៏មិនស្នេហ៍ ស្អប់ក៏មិនស្អប់
ដែលខ្ញុំសុំចប់ រឿងខ្ញុំនឹងរឿងស្នេហា
នៅមុខល្អណាស់ ផ្លាស់ភ្លាមកំបាំងពីភ្នែក
យកចិត្តទៅរំលែក ដើម្បីសេចក្តីសប្បាយ
សង្ឃឹមចិត្តប្រុស ដូចជាសង្ឃឹមចាប់ផ្កាយ
តៀមខ្លួនចិត្តណាយ ព្រោះប្រុសសប្បាយមិនចប់
ឥតទុកចិត្តទេ ទៅស្នេហ៍ស្រីណាស្នេហ៍ចុះ
ខ្ញុំលាហើយប្រុស ដែលចេះល្បិចស្នេហ៍ប្រសព្វ
ស្នេហ៍ក៏មិនស្នេហ៍ ស្អប់ក៏មិនស្អប់
ដែលខ្ញុំសុំចប់ រឿងខ្ញុំនឹងរឿងស្នេហា