ឱ! អូនព្រះពាយផាត់បងអើយ!
យប់យន់ហើយ ដែលបងមករង់ចាំស្រី
សូមអាណិត ឱ្យបងបានស្តាប់សម្តី
ឬប្រណី ឱ្យរៀមបានយល់ភក្ត្រា
ស្អប់ណាស់ នរណាបង្ខំចិត្តអ្នក
ឱ្យមកស្ម័គ្រ រង់ចាំស្រីពីកាលណា
ចេញឱ្យឆាប់ ខ្ញុំមិនត្រូវការចចារ
នែ! ព្រានស្នេហា ខ្ញុំមិនត្រូវការបងទេ
អូនអើយ! មិនគួរអូនបែរជាខឹង
ធ្វើមិនដឹង ឱ្យទ្រូងរៀមឈឺគ្រាំគ្រា
រាល់រាត្រី បងផ្តាំតាមដួងចន្ទ្រា
ថាចិន្តា បងនឹកអូនគ្មានពេលល្ហែ
បើបងស្រលាញ់រូបអូនពិត
ម្តេចមិនគិត ចូលស្តីដល់ទៅឪម៉ែ?
ព្រះពាយផាត់អើយ! បងមិនភូតភរអូនទេ
សូមឱ្យតែ អូនថាស្នេហ៍បងមួយម៉ាត់