Elige una pista para reproducir
បងសុំផ្ដាំថា អនអើយស្រីអន
សូមបើកវាំងនន ឲ្យបងឃើញភក្ត្រ
ដឹងចិត្តបងទេ ថាបងលួចស្ម័គ្រ
កន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្នម
កន្សែងសអើយ កន្សែងសសូត្រ
ជ្រលក់ព្រហូត រំយោលផ្កាក្ទម្ព
អូនហូតដៃឯង ល្អហើយសែនសម
អូនស្រីក្រមុំ ផ្ញើមកឲ្យបង
កន្សែង!កន្សែងសូត្រអឺយ កន្សែង
សូត្រស្រី កន្សែងនិស្ស័យកន្សែងចំណង
អប់ក្លិន ចំប៉ាបុប្ផាម្លិះផង
លើកថើបម្ដងៗ បងចង់តែយំអើយ
ឱ!កន្សែងសូត្រ កន្សែងសូត្រអើយ
មានតែអ្នកហើយជាគូ ឧត្ដម
ឯខ្លួនម្ចាស់ឯង គេពួនសម្ងំ
ទុកឲ្យខ្ញុំយំ យំលុះមរណា
ខ្ញុំសូមប្រាប់ស្រី ទោះបីខ្ញុំស្លាប់
ក៏មិនហ៊ានប្រាប់ថាខ្ញុំស្នេហា
ព្រោះគុណស្រីអន ស្មើនឹងបព្វតា
តើឡើយនរណា ហាទៅនឹងរួច
ចម្រៀង ចម្រៀងច្រៀងសូម អនអើយ
ស្រីអន សូមបើកវាំងននផាត់ស្បៃបង្អួច
ឲ្យបង សុំទោសដែលបងហ៊ានលួច
ចងចិត្តកំហូច ថើបកន្សែងស្រី