Elige una pista para reproducir
ព្យុះសមុទ្រ ដើរសម្លុត គំរាមសង្ខារ
នៅតែចាញ់ដួងចិត្តឫស្យា នៃប្រុសសាវា
កៀកកើយសង្សា បញ្ឈឺនឹងភ្នែក
ភ្លើងសង្គ្រាម បង្ហូរឈាម មនុស្សជាតិ
នៅតែចាញ់ល្បិចកិច្ចកល់ស្នៀត មារយាទបុរស
បំផ្លាញសម្ផស្ស ព្រហ្មចារីស្រី
ព្រានអឺយលោកព្រានអឺ ស្អាតសង្ហា
សូមកុំប្រាថ្នា បំផ្លាញជាតិស្រី
បើមានតែប្រុស ហើយគ្មានស្ត្រី
គ្មានភពលោកីយ៍ សុខដុមទេ
ឋាននរក ដែលលក់ខ្ទុះ លក់ឈាមស្ត្រី
នៅតែចាញ់ឪពុកចង្រៃ បង្កើតកូនខ្ចី
ចោលតាមវិថី អមនុស្សធម៌
ព្រានអឺយលោកព្រានអឺ ស្អាតសង្ហា
សូមកុំប្រាថ្នា បំផ្លាញជាតិស្រី
បើមានតែប្រុស ហើយគ្មានស្ត្រី
គ្មានភពលោកីយ៍ សុខដុមទេ
ឋាននរក ដែលលក់ខ្ទុះ លក់ឈាមស្ត្រី
នៅតែចាញ់ឪពុកចង្រៃ បង្កើតកូនខ្ចី
ចោលតាមវិថី អមនុស្សធម៌