Elige una pista para reproducir
ចោលភ្នែកក្រឡេក មើលដួងចន្ទ្រា
ហាក់ឃើញពុំងារ ញញឹមដាក់បង
តារាស្អេកស្កះ រែងនឹកនួនល្អង
រៀមមានបំណង ប៉ងជួបកនិដ្ឋា
វាយោត្រជាក់ បក់មកម្ដងម្តង
នឹកពៅកន្លង ឱ្យបងខ្លោចផ្សា
វាយោរណ្ដំ និងស្លឹករុក្ខា
ហាក់គ្មានករុណា មេត្តាបងឡើយ
សូរសៀងសព្វសត្វ យំយែកឆ្លើយឆ្លង
ហាក់សារនួនល្អង ព្រលឹងត្រាណត្រើយ
បងនៅស្ងៀមស្ងាត់ ណាព្រលឹងអឺយ
នឹករកចម្លើយ ឆ្លើយប្រាប់ទៅស្រី
សន្សើមត្រជាក់ ធ្លាក់ឥតមេត្តា
ជោគជាំកាយា បងណាពិសី
បងឃ្លាតពីអូន ព្រោះរឿងទឹកដី
កុំតូចចិត្តអ្វី រឿងជាតិធំណាស់
សូរសៀងសព្វសត្វ យំយែកឆ្លើយឆ្លង
ហាក់សារនួនល្អង ព្រលឹងត្រាណត្រើយ
បងនៅស្ងៀមស្ងាត់ ណាព្រលឹងអឺយ
នឹករកចម្លើយ ឆ្លើយប្រាប់ទៅស្រី
សន្សើមត្រជាក់ ធ្លាក់ឥតមេត្តា
ជោគជាំកាយា បងណាពិសី
បងឃ្លាតពីអូន ព្រោះរឿងទឹកដី
កុំតូចចិត្តអ្វី រឿងជាតិធំណាស់