Elige una pista para reproducir
ឱ! ស្រីអឺយ ស្រីថ្លៃ
ល្អ គ្មានស្រីប្រៀបផ្ទឹមបាន
សូមមកជិតខ្ញុំ ប្រុសសុំស្នេហា
អូនស្រស់ ដូចដួងចន្ទថ្លា
ពៅល្អអឺយ ល្អក្រៃ
ស្រស់វិល័យ ក្រៃសោភា
ដុះចេញពីទឹក រស្មីថ្លៃថ្លា
ឱ្យខ្ញុំរំពឹង ចង់បាន
មើលផ្កានេះ ល្អពិតមែន
អ្នកណាឃើញ ទ្រាំមិនមើលមិនបាន
សម្ផស្ស ស្រស់ស្រអែម
ថ្ពាល់ក្រហមដូចបុប្ផា
រៀមចង់បាន កល្យាណជាគូគ្រង
ឱ! ពៅអឺយពៅថ្លៃ
ជាហឫទ័យ បងហើយស្ងួន
បងប្រគល់ដួងចិត្ត ឱ្យអូនលុះក្ស័យ
ថ្នមក្រេបក្លិនស្នេហា
ឱ! ពៅអឺយពៅថ្លៃ
ជាហឫទ័យ បងហើយស្ងួន
បងប្រគល់ដួងចិត្ត ឱ្យអូនលុះក្ស័យ
ថ្នមក្រេបក្លិនស្នេហា
បងប្រគល់ដួងចិត្ត ឱ្យអូនលុះក្ស័យ
ថ្នមក្រេបក្លិនស្នេហា