Elige una pista para reproducir
ខ្ញុំសូមអរគុណ នាងជាពន្លឹក
ចិត្តបម្រុងនឹក មកពីចម្ងាយ
អរគុណ! អរគុណ! ស្រស់កែវឆោមឆាយ
អ្នកមានគុណណាស់ ជួយយកអាសា
មិនបាច់អរគុណ ខ្ញុំច្រើនពេកទេ
ជួយគ្នាគឺជា រឿងធម្មតា
គុណនេះមិនទាន់ ត្រឹមស្មើឡើយណា
កាលនៅ ឯផ្សារ លោកបានជួយខ្ញុំ
ខ្ញុំឆ្ងល់គេម្នាក់ ដែលជួយខ្ញុំនោះ
រូបរាងជាប្រុស ឫកពាសកិ្តសម
តែមុខមាត់ដូច ជាស្រស់មិត្តម៉ុម
ប្រហែល នាងហើយ
តើមែនទេពៅ?
ទេ! ទេ! មិនមែន គឺខុសស្រឡះ
ខ្ញុំទើបប្រទះ ឃើញអ្នកដួលនៅ
ទើបខ្ញុំយកអ្នក មកថែទាំទៅ
អរគុណពាលពៅ អរគុណជាថ្មី
ខ្ញុំសូមអរគុណ ដល់អ្នកវិញដែរ
ទេ! មិនបាច់ទេ ឆោមស្រស់ពិសី
យើងទាំងពីរនាក់ លាក់បាំងធ្វើអ្វី
ប្រហែល និស្ស័យ មកពីព្រេងហើយ