Elige una pista para reproducir
អូ៎!អូ៎!អូ៎!... អ៊ូយ!
សម សម សម សម សម សម
សមអ្វីម្ល៉េះ គ្មានត្រង់ណានឹងរិះគន់ទេ
ចង្កេះ រាងរៀវ ដូចទេពអប្សរ
សុដន់មូលក្លំ សមទ្រូង អ្វីម្ល៉េះ
ដូចផ្កាម្លិះ អូនល្អយ៉ាងហ្នឹង
ដូចផ្កាកំភ្លឹង ដុះកណ្ដាលព្រៃ
អូចៅដក កំភ្លឹង
ល្អស្រស់ប្រោះទឹករាល់ថ្ងៃ
ល្អផូរផង់ ដូចលំអងបុប្ផា
ល្អណាស់ណា ដូចខែពេញបូណ៌មី
បងស្នេហ៍ម៉ុម ឱ!ក្រពុំឈូកស្រី
ឱ!សម្តី ដូចទឹកឃ្មុំផ្អែមក្រៃ
ចិញ្ចើមខ្វង់ ដូចជាដងធ្នូសរ
រោមភ្នែក ង ង ង
ងដូចខ្នាយមាន់ព្រៃ
ថ្ពាល់ក្រពុំរលោងស្រិល គ្មានស្នាម
មិនឃើញមុខ បងគ្រាំ
មិនឃើញមុខបងគ្រាំ គ្រាំចៃ
អូ! ចៅដកចំប៉ា
ជីវានាងល្អពេកក្រៃ
យល់សប្ដិឃើញ នួនល្អងចោមម្កុដ
ល្អបំផុត បរិសុទ្ធ ប្រពៃ
ល្អស្រស់យ៉ាងនេះ គ្មានត្រង់ណាឱ្យទាស់
ស ដូចម្លិះ ពេលញញឹមសមក្រៃ
បើបងជាយក្ស បងនឹងស្ទាក់ប្រយុទ្ធ
បើបងជាគ្រុឌ បងឆក់យកពិសី
បងសូមត្រឹមតែ ពាល់អូនត្រឹមចុងដៃ
សូមតែអូនមេត្តា សូមអូនព្រមប្រណី
ព្រោះពន្លក ឱ្យទ្រូងរៀមទុក្ខព្រួយ
បងស្ម័គ្រតែ អូនមួយ
បងស្ម័គ្រតែអូនមួយ កែវចៃ
អូ៎!អូ៎!អូ៎!... អ៊ូយ!
សម សម សម សម សម សម
សមអ្វីម្ល៉េះ គ្មានត្រង់ណានឹងរិះគន់ទេ
ចង្កេះ រាងរៀវ ដូចទេពអប្សរ
សុដន់មូលក្លំ សមទ្រូង អ្វីម្ល៉េះ
ដូចផ្កាម្លិះ អូនល្អយ៉ាងហ្នឹង
ដូចផ្កាកំភ្លឹង ដុះកណ្ដាលព្រៃ