កែវអឺយ! កែវល្អគ្មានអ្វីផ្ទឹម
វង់ភ័ក្រ្តញញឹមគួរស្នេហា
ម្ដេចប្រុសហ៊ានស្ដីដូច្នេះណា
គ្មានក្រែងចិន្តាទេឬអ្វី?
រៀមស្មោះចំពោះរូបស្រីពិត
សូមផ្ញើជីវិតនិងភក្ដី
ប្រុសកុំវាចាបញ្ឆោតស្រី
ពិសមន្តសម្ដីជឿមិនបាន
អាសូររៀមផងណាសម្លាញ់ចិត្ត
ក្រែងពាក្យមិនពិតនាំតែខកប្រាណ
ជឿចុះៗណាកល្យាណ
អូនសូមផ្ញើប្រាណហើយស្នេហា
ចិត្តរៀមរីករាយគ្មានហ្មងសៅ
រៀមសូមរស់នៅក្បែរជីវ៉ា
ស៊ូស្លាប់ ស៊ូរស់ជាមួយគ្នា
លុះដល់ថ្ងៃលាលោកនេះទៅ
អាសូររៀមផងណាសម្លាញ់ចិត្ត
ក្រែងពាក្យមិនពិតនាំតែខកប្រាណ
ជឿចុះៗណាកល្យាណ
អូនសូមផ្ញើប្រាណហើយស្នេហា
ចិត្តរៀមរីករាយគ្មានហ្មងសៅ
រៀមសូមរស់នៅក្បែរជីវ៉ា
ស៊ូស្លាប់ ស៊ូរស់ជាមួយគ្នា
លុះដល់ថ្ងៃលាលោកនេះទៅៗៗ