ចិត្ត នៅតែគិតប្រាថ្នា
គ្រប់ប្រាំងវស្សា ណាថ្លៃ
មិនថាយប់ មិនថាថ្ងៃ
ស្រណោះអាល័យ គ្រប់គ្រា
ចិត្ត នៅតែគិតចង់បាន
កល្យាណមករួមជាគ្នា
ក្រែងតែអូន មិនមេត្តា
មិនព្រមស្នេហារូបបង
ផ្កា រីកហើយតែងរោយ
ធម្មតា ទេណានួនល្អង
កុំគិតអី ថ្លៃមាសបង
គួរ តែផ្សងវាសនាថ្មី
សូម អូននាងគិតឱ្យច្បាស់
រដូវគង់ផ្លាស់ ណាស្រី
ស្លឹកឈើចាស់ គង់ផ្លាស់ខ្ចី
ចិត្តស្រីគង់ផ្លាស់ ថ្មីបាន
ចិត្ត នៅតែគិតប្រាថ្នា
គ្រប់ប្រាំងវស្សា ណាថ្លៃ
មិនថាយប់ មិនថាថ្ងៃ
ស្រណោះអាល័យ គ្រប់គ្រា
ចិត្ត នៅតែគិតចង់បាន
កល្យាណមករួមជាគ្នា
ក្រែងតែអូន មិនមេត្តា
មិនព្រមស្នេហារូបបង
ផ្កា រីកហើយតែងរោយ
ធម្មតា ទេណានួនល្អង
កុំគិតអី ថ្លៃមាសបង
គួរ តែផ្សងវាសនាថ្មី
សូម អូននាងគិតឱ្យច្បាស់
រដូវគង់ផ្លាស់ ណាស្រី
ស្លឹកឈើចាស់ គង់ផ្លាស់ខ្ចី
ចិត្តស្រីគង់ផ្លាស់ ថ្មីបាន