បងអង្គុយចាំមើលផ្លូវ
តើពៅទៅណា?
ខំញ៉ាំស្រាក៏ស្រា
មិនធ្វើឲ្យបងស្រវឹង
បងខំចាំដំណឹង
បាត់សូន្យឈឹង
ពេលថ្មើរហ្នឹង
តើពៅព្រលឹងទៅណា
ម្ដេចភរឲ្យបងចាំចាំចាំ
ខុសចំណាំដែលធ្លាប់ជួបគ្នា
បងអង្គុយចាំតែស្រី
មួយរាត្រីទៅហើយ
ឃើញគេកៀកកើយ សង្សារ
ស្មានថាអូនបណ្ដើរគេ
ឱ!មិនមែនទេ ច្រឡំទេ
ស្មានតែរូបស្រី
ខំញ៉ាំបារីបំភ្លេច
តែបំភ្លេចមិនបាន មិនបាន
ចាំមួយយប់ទៅហើយអូនអើយ
បងចាំយូរទៅ យូរទៅ
នៅតែមិនឃើញស្នេហ៍
ខំញ៉ាំកាហ្វេ
កុំឲ្យងងុយអង្គុយចាំមើលផ្លូវ
ចាំយូរៗទៅ ឮមាត់ហៅ
ស្មានតែអូនហៅ
ឱ!មិនមែនពៅហៅឡើយ
ឱ!ព្រះអើយម្ដាយបងហៅទេ
ហើយគាត់ជេរថាបងមិនគេង