Elige una pista para reproducir
សេកអឺយសេក អ្នកហើរបាត់ទៅ
ទុកឱ្យអឺអូននៅ តែម្នាក់ឯង
ស្ដាយអឺតែធ្លាប់បីបន្លែង
គេងស្ដាប់អឺ សម្លេង ដូចជាភ្លេងសួគ៌ា
លៀចអឺទឹកឃ្មុំ ទ្រនំសុវណ្ណ
ហត្ថាអឺធ្លាប់កាន់ ជាទាសា
សេកអឺដាច់ចិត្ត ឥតមេត្តា
បោះបង់អឺសង្សារ ឱ្យកំព្រាសោកសៅ
សូមឥន្ទ្រព្រហ្មម្ចាស់លោក
យាងចុះមក ឆក់យកសង្ខារខ្ញុំទៅ
ឱ្យរស់ធ្វើអ្វី ជាស្រីអាស្រូវ
ស្លាប់ទៅជាជាង
អូនអឺលាស្លាប់ ថ្ងៃពេញបូណ៌មី
សូមឱ្យអឺជាតិថ្មី បានទាត់ទៀង
ព្រាយអឺមច្ឆា អឺយមករំលាង
សម្រស់អ្នកសាង
ខ្ញុំសូមវាងអឺ កម្មពៀរ