Elige una pista para reproducir
ភ័ព្វសំណាង បណ្តាលឱ្យបាន ជួបភក្ត្រកល្យាណផូរផង់
អូនល្អដូចចន្ទ ដែលរះត្រចង់ បានឃើញចិត្តប៉ង ចង់ថ្នាក់ថ្នម
ខ្ញុំស្រឡាញ់ស្មើហឫទ័យ មិនរានឹងក្ស័យឡើយម៉ុម
ទោះមានរបង បិទបាំងជិតជុំក៏រៀមនៅចាំ ចាំស្នេហ៍គ្រប់គ្រា
ឃើញហ្វូងផ្កាយចោមចង រៀមមួហ្មង ប្រចណ្ឌដួងជីវ៉ា
ក្រអូនក្លិនតាមវាតា រៀមខ្វល់ឱរា ព្រោះស្នេហាស្រីថ្លៃ
ព្រោះស្រឡាញ់ ទើបរៀមកង្វល់ ដួងចិត្តអំពល់រីងរៃ
ស្តាប់បណ្តាំបង សន្យាណាថ្លៃ ជាតិនេះគឺស្រី ដែលបងផ្ញើប្រាណ