ឱ! ទូកអើយ! សំប៉ាន អូនអើយ! ជាស្ពានសំពៅ
អូនចាំអើយ! មើលផ្លូវ អូនអើយ! ពេលផ្កាយសេះរះ
បងឈរចាំអូន អូនអើយ! នៅខាងត្បូងផ្ទះ
បងនឹកអើយ! អូនណាស់ អូនអើយ! បែកគ្នាយូរហើយ
បងដើរព្រៃលើ អូនអើយ! ឃើញឈើជ្រុះស្លឹក
បងដើរឆ្លងទឹក អូនអើយ! ស្ដាប់អកយំឆ្លើយ
ដីខ្សាច់អើយ! ជាពូក អូនអើយ! ដុំថ្មជាខ្នើយ
ដៃអូនអើយ! ធ្លាប់កើយ អូនអើយ! បងសុំកើយទៀត
ផ្កាយព្រឹកអើយ! តែមួយ បងអើយ! ផ្កាយព្រួយកញ្ចុំ
ខែរះអើយ! ឆ្លងភ្នំ បងអើយ! កណ្ដាលអធ្រាត្រ
បើកើយដៃអូន បងអើយ! កើយកុំអឺយ! ឱ្យឃ្លាត
កើយអស់អើយ! មួយជាតិ បងអើយ! កុំឱ្យបែកគ្នា
ចិញ្ចៀនអើយ! ត្បូងប្រាំ អូនអើយ! បញ្ចាំចិត្តស្រី
ទុំហូអើយ! ត្បូងបី បងអើយ! រំយោលផ្កាស្លា
អូនថែវាទុក អូនអើយ! ពាក់ពេលរៀបការ
ផ្ទឹមបាចអើយ! ផ្កាស្លា កែវអើយ! អូនហើយនិងបង
អី! សារ៉ាវ៉ាន់ៗ