Elige una pista para reproducir
ឱ!ខេត្តសៀមរាប ប្រៀបឋានឱសថ
កាលខ្ញុំប្រតិព័ទ្ធ ផ្កាបាត់ដំបង
ដកចិត្តពុំរួច គួចចិត្តគេងផ្សង
តែបាត់ដំបង ប៉ងស្ម័គ្រចំប៉ា
ឥឡូវបានយល់ ចំបុីសៀមរាប
ក្រអូបជ្រួតជ្រាប ពោពេញឱរា
ទ្រូងបងបានស្បេីយ ពីរឿងស្នេហា
ដែលផ្កាចំប៉ា ឱ្យរៀមក្រៀមក្រំ
រយព្រួយរយនឹក រយសែនទន្ទឹង
ពុំឃេីញដំណឹង ដែលច្រៀងផ្ដែផ្ដាំ
កន្លងផុតទៅ ជាយូរខែឆ្នាំ
តេីឱ្យទ្រាំចាំ ទ្រាំចាំ ទ្រាំចាំម្ដេចទៅ
ពេលនេះចំបុី សៀមរាបបងអឺយ
មានតែអ្នកហេីយ ព្រះលោកតម្រូវ
ជួយផងគ្រាន់ឱ្យបងបានរស់នៅ
ជាគ្នា តទៅ នឹងចំបុីអឺយ
រយព្រួយរយនឹក រយសែនទន្ទឹង
ពុំឃេីញដំណឹង ដែលច្រៀងផ្ដែផ្ដាំ
កន្លងផុតទៅ ជាយូរខែឆ្នាំ
តេីឱ្យទ្រាំចាំ ទ្រាំចាំ ទ្រាំចាំម្ដេចទៅ
ពេលនេះចំបុី សៀមរាបបងអឺយ
មានតែអ្នកហេីយ ព្រះលោកតម្រូវ
ជួយផងគ្រាន់ឱ្យបងបានរស់នៅ
ជាគ្នា តទៅ នឹងចំបុីអឺយ
ជាគ្នា តទៅ នឹងចំបុីអឺយ
ជាគ្នា តទៅ នឹងចំបុីអឺយ