Elige una pista para reproducir
មេឃស្រឡះ គ្មានពពក
វាយោបក់មករំភើយ
លួងលោមចិន្តាបានស្បើយ
បងឃ្លាតទៅហើយ ឃ្លាតពីអូន
ម្លប់ព្រឹក្សព្រៃ ធ្លាប់ផ្តល់សុខ
ឥឡូវជ្រុះរុះរោយពេញដី
តើសល់សង្ឃឹមទៅលើអ្វី?
ចាំរដូវថ្មី ក្ស័យជីវិត
ទឹកជ្រោះហូរ មិនឈប់ឈរ
ពាក្យអូនអង្វរវរមិត្រ
រឿងស្នេហ៍យើង បើបងគិត
សូមឆ្លើយពិត កុំដោះសារ
បើមានថ្មី ចង់បែកចិត្ត
ប្រាប់ពិតមកចុះ កុំមុសា
ធ្លាប់ស្នេហ៍ បើប្រែកែសាវា
ជារឿងធម្មតា ប្រុសចិត្តព្រាន
ទឹកជ្រោះហូរ មិនឈប់ឈរ
ពាក្យអូនអង្វរវរមិត្រ
រឿងស្នេហ៍យើង បើបងគិត
សូមឆ្លើយពិត កុំដោះសារ
បើមានថ្មី ចង់បែកចិត្ត
ប្រាប់ពិតមកចុះ កុំមុសា
ធ្លាប់ស្នេហ៍ បើប្រែកែសាវា
ជារឿងធម្មតា ប្រុសចិត្តព្រាន