Elige una pista para reproducir
ភូមិព្រាលស្រុកកប្បាស ភូមិខ្ញុំប្រាសស្នេហ៍
ពង្រដឹងរឿងខ្ញុំដែរ ភូមិប្អេរភូមិក្សាន្តសាក្សី
ឱ!វត្តអឺព្រះធាតុ ព្រះទា្វរនាំគ្នាពួតដៃ
យុទ្ធជនប្រុសស្រី ប្រល័យទមិឡឥសាសនា
ព្រៃមូលព្រៃក្រោល ភូមិព្រះរាមចាស់
គល់គប់ភូមិល្អដឹងច្បាស់
ប្រវត្តិស្នេហ៍សែនខ្លោចផ្សា
ភូមិព្រះរាមថ្មី ត្រវ៉ាក់ធ្លាប់សាសងគ្នា
ប្រចក្សជួយគាំពារ ស្នេហាយើងឥតមានណាយ
ស្ពានសាបអង្កាម អូនទៅតាមបង
អធ្រាត្ររំលង យើងទាំងពីរកាយ
ខ្មាំងវាយគ្រប់ច្រក ទ្រូងបងស្ទើរធ្លាយ
អាណិតឆោមឆាយ កាយញ័រ ចំប្រប់
ឱ!ស្រុកបរិបូណ៌ ថ្ងូរអាណិតខ្ញុំ
ពន្លៃអន្ទងចិត្តម៉ុម អូរធំសុំអូនត្រឡប់
អ្នកតា ប្រាំបីឆោម ជួយលោម ពន្យល់សប្តិ
ថាខ្ញុំគ្មានស្អប់ ស្លាប់កប់ ផ្នូរមួយពីរនាក់
ស្ពានសាបអង្កាម អូនទៅតាមបង
អធ្រាត្ររំលង យើងទាំងពីរកាយ
ខ្មាំងវាយគ្រប់ច្រក ទ្រូងបងស្ទើរធ្លាយ
អាណិតឆោមឆាយ កាយញ័រ ចំប្រប់
ឱ!ស្រុកបរិបូណ៌ ថ្ងូរអាណិតខ្ញុំ
ពន្លៃអន្ទង ចិត្តម៉ុម អូរធំ សុំអូនត្រឡប់
អ្នកតា ប្រាំបីឆោម ជួយលោម ពន្យល់សប្តិ
ថាខ្ញុំ គ្មានស្អប់ ស្លាប់កប់ផ្នូរ មួយពីរនាក់