Elige una pista para reproducir
អាកាសយានចេញចាកសីមា
ដឹកជនកំព្រា ប្រឹងស្រែកលា ឮល្វើយល្វើយ
លាពូកកន្ទេល លាខ្នើយធ្លាប់កើយ
លាស្នេហ៍កន្តើយ អូនអឺយលាហើយស្នេហា
ពពកសហើរកាត់មេឃខៀវខ្ចី
អាសូរស្វាមី រែងអាល័យភរិយា
កាត់ចិត្តទៅចុះ ទ្រាំរស់ដល់ណា
ទ្រូងឱបទុក្ខា ស្នេហាដូចចក ខែប្រាំង
មើលតាមបង្អួច
ទឹក្សាតូចតូច ដូចស្លែជាប់ជញ្ជាំង
ផ្លូវថ្នល់រៀវតូច
ដូចរូបស្គមស្គាំង បាំងជិតក្តីទុក្ខា
ខ្ញុំផ្តាំពពកយកពាក្យខ្ញុំផង
ដូចបុប្ផាផ្សង ដោយបំណងលាកម្មពៀរ
លាទ្រង់កាមគុណ នាយទុនស្នេហា
លើកដៃសច្ចា ស្មារលាចិត្តស្រីក្លែងក្លាយ
ខ្ញុំផ្តាំពពកយកពាក្យខ្ញុំផង
ដូចបុប្ផាផ្សង ដោយបំណងលាកម្មពៀរ
លាទ្រង់កាមគុណ នាយទុនស្នេហា
លើកដៃសច្ចា ស្មារលាចិត្តស្រីក្លែងក្លាយ