Elige una pista para reproducir
តើខ្ញុំត្រូវតម្រូវឲ្យត្រូវ
ដោះស្រាយវារបៀបណា?
បេះដូងខ្ញុំស្ទើរតែឆេះខ្ទេចអស់
ពេលឃើញទឹកភ្នែកអ្នកម៉ាក់
កូនឡើងលើឡានក្រុងយំនឹកណាស់
យំអាណិតម៉ាក់ប៉ា
ចង់ជុំគ្រួសារមិនចង់ទៅណា
នឹកណាស់នឹកគ្រាពេលចេញពីសាលាញ៉ាំម្ហូបអាហារ
ទឹកភ្នែកខ្ញុំស្រក់មិនដឹងអស់ប៉ុន្មានដំណក់
អនាគតថ្ងៃមុខយ៉ាងណា
ខំប្រឹងធ្វើការមុខឡើងស្លក់
ទោះយ៉ាងណាក៏ត្រូវតែរៀន
ល្បែងជីវិតនេះត្រូវតែហ៊ាន គ្មានអ្នកណាដេកស៊ីហើយមាន
បេីចង់ប្រកួតឡើងលើសង្វៀន
ព្រះឈរខាងលើចាំមើល កូនមិនអាចនៅស្ទាក់នៅស្ទើរ
កាយវិការបញ្ជាក់ទង្វើ ល្បែងនេះកូនសុំលេងមួយហ្សឺ
ឈានជើងចេញពីតំបន់ កូនប្រុសម៉ាក់គ្មានអ្នកណាគេអន់
ចង់លើកមុខលើមាត់គ្រួសារ មិនចង់ឲ្យអ្នកណាគេចម្អន់។
យប់ដំបូងមានអារម្មណ៍ថាចម្លែក
ដល់ទឹកដីថ្មីមនុស្សថ្មីកន្លែងប្លែក
ខំទាំងយប់ទាំងថ្ងៃញ៉ាំបាយទឹកមិនដែលឆ្អែត
នៅលើដងវិថី ថ្មីមនុស្សគេបែងចែក។
បែងចែកឋានៈ គេបែងចែកទាំងយសស័ក្តិ
អ្នកក្ររស់បែបអ្នកក្រ អ្នកមានប្រាក់រស់តាមបែបមានប្រាក់
គ្មានលទ្ធភាពកុំសម្ញែញ កុំ fight គេ fight ជាមួយខ្លួនឯង
ជីវិតនេះយើងអ្នកតាក់តែង
ចង់ស្មោះត្រង់ឬក៏ចង់សម្ដែង។
Ohhទីកន្លែងដែលមិនធ្លាប់មក
ត្រូផ្ដើមសារថ្មីក៏មិនទុកសោក
ខ្ញុំឱបមហិច្ឆតាតាំងពីផ្ទះមក សច្ចាខ្លួនអញ៎បើអញ៎ដួលក្រោក
ចិត្តធំចេញក្រៅទាំងមេឃក្ដៅ
ចង់ដើរផ្សងព្រេងកុំឲ្យជីវិតបោក
បៀបទុក្ខយ៉ាងណាក៏នៅតែទ្រាំព្រោះ
ចិត្តចង់រកលុយតាំងពីក្មេងមក។
នៅផ្ទះគេមិនដូចជាផ្ទះឯង ខ្សែជីវិតពិតដូចជារឿងកំប្លែង
មើលបាតជើងសុទ្ធតែកែវអំបែង ឃើញខ្លួនឯងដូចមិនមែនខ្លួនឯង
ចាំពាក្យចាស់លោកពោលថាពិបាកមុនស្រណុកក្រោយ
កុំចុះចាញ់ព្រេងវាសនា ដែល ព្រហ្មលិខិតបានកំណត់ឲ្យ។
ចាប់ក្តីស្រមៃខំទាំងយប់ទាំងថ្ងៃ
ខ្ញុំតស៊ូទោះបីខ្ញុំដាច់យ៉ៃ
ទោះបីខ្ញុំដាច់បាយទោះបីខ្ញុំដាច់ស្បៀង
តែត្រូវចាំថាខ្សែជីវិតមិនទៀង
មេឃក៏ភ្លៀងបង្អោរចុះ
ស្របពេលទឹកភ្នែកក៏ហូរស្រក់
ធ្លាប់ជាក្មេងដែលឡិឡក់ ពេលនេះអង្គុយឆ្មក់ៗ
តើខ្ញុំត្រូវតម្រូវឲ្យត្រូវ
ដោះស្រាយវារបៀបណា?
បេះដូងខ្ញុំស្ទើរតែឆេះខ្ទេចអស់
ពេលឃើញទឹកភ្នែកអ្នកម៉ាក់
កូនឡើងលើឡានក្រុងយំនឹកណាស់
យំអាណិតម៉ាក់ប៉ា
ចង់ជុំគ្រួសារមិនចង់ទៅណា
នឹកណាស់នឹកគ្រាពេលចេញពីសាលាញ៉ាំម្ហូបអាហារ
ទឹកភ្នែកខ្ញុំស្រក់មិនដឹងអស់ប៉ុន្មានដំណក់
អនាគតថ្ងៃមុខយ៉ាងណា
ខំប្រឹងធ្វើការមុខឡើងស្លក់
ទោះយ៉ាងណាក៏ត្រូវតែរៀន
ល្បែងជីវិតនេះត្រូវតែហ៊ាន
គ្មានអ្នកណាដេកស៊ីហើយមាន
បេីចង់ប្រកួតឡើងលើសង្វៀន
ព្រះឈរខាងលើចាំមើលកូនមិនអាចនៅស្ទាក់ស្ទើរ
កាយវិការបញ្ជាក់ទង្វើល្បែងនេះកូនសុំលេងមួយហ្សឺ
ឈានជើងចេញពីតំបន់កូនប្រុសម៉ាក់គ្មានអ្នកណាគេអន់
ចង់លើកមុខលើមាត់គ្រួសារ មិនចង់ឲ្យអ្នកណាគេចម្អន់
យប់ដំបូងមានអារម្មណ៍ថាចម្លែក
ដល់ទឹកដីថ្មី មនុស្សថ្មី កន្លែងប្លែក
ខំទាំងយប់ទាំងថ្ងៃញ៉ាំបាយទឹកមិនដែលឆ្អែត
នៅលើដងវិថី ថ្មីមនុស្សគេបែងចែក
បែងចែកឋានៈ គេបែងចែកទាំងយសស័ក្តិ
អ្នកក្ររស់បែបអ្នកក្រ អ្នកមានប្រាក់រស់តាមបែបមានប្រាក់
គ្មានលទ្ធភាពកុំសម្ញែញ កុំ fight គេ fight ជាមួយខ្លួនឯង
ជីវិតនេះយើងអ្នកតាក់តែង ចង់ស្មោះត្រង់ឬក៏ចង់សម្ដែង
បែងចែកឋានៈ គេបែងចែកទាំងយសស័ក្តិ
អ្នកក្ររស់បែបអ្នកក្រ អ្នកមានប្រាក់រស់តាមបែបមានប្រាក់
គ្មានលទ្ធភាពកុំសម្ញែញ កុំ Fight គេ Fight ជាមួយខ្លួនឯង
ជីវិតនេះយើងអ្នកតាក់តែង
មុនស្គាល់គេហែងត្រូវស្គាល់ខ្លួនឯង
U feel me ? u feel me ?