Elige una pista para reproducir
ធម្មតា សុរិយារះតែពេលថ្ងៃ
លុះលង់រាត្រី
ត្រូវពឹងរស្មី នៃដួងព្រះខែ
ឯខ្ញុំពេញវ័យ មានសេរីដែរ
តែដូចជាគ្មានន័យទេ
បម្រើចិត្តគេ ជាងខ្លួន
កើតជា ព្រះចន្ទមិនស្ដាយរស្មី
ស្ម័គ្រជួយរាត្រី
បំភ្លឺលោកីយ៍ ជួសសែងសុរិយា
ភារៈនៃខ្ញុំ រៀមច្បងគ្រួសារ
មិនខុសពី ដួងចន្ទថ្លា
បូជាវាសនា ជូនសាច់ឈាមឯង
ស្នេហាដូចជា ទឹកលើស្លឹកឈូក
ត្រូវខ្យល់បក់បោក
យំសោកបោកកាយ ស្ដាយស្លឹកអឺ! ឈូកខ្ចី
បងព្រាត់ ពីស្រី
តែចិត្តមេត្រី
រលាយផែនដី ក៏នៅតែស្នេហ៍
បើអូន ជាបង តើធ្វើយ៉ាងណា?
ម្ខាងស្នេហា
ម្ខាងទៀតគ្រួសារដែលត្រូវដោះស្រាយ
អូនអើយស្នេហា អ្នកណាមិនស្ដាយ
តែធ្វើម្ដេចទៅ ឆោមឆាយ
ស្រាយរឿងគ្រួសារ មិនទាន់រួចផង
បើអូន ជាបង តើធ្វើយ៉ាងណា?
ម្ខាងស្នេហា
ម្ខាងទៀតគ្រួសារដែលត្រូវដោះស្រាយ
អូនអើយស្នេហា អ្នកណាមិនស្ដាយ
តែធ្វើម្ដេចទៅ ឆោមឆាយ
ស្រាយរឿងគ្រួសារ មិនទាន់ រួចផង!