Elige una pista para reproducir
សុបិនឃើញអូន!
សុបិនឃើញអូន!
រាត្រីមួយ (សុបិនឃើញអូន)
ទ្រូងរៀមរំជួយ រំភើបក្នុងឱរ៉ា
ព្រោះរៀមគេងទៅ សុបិនឃើញបុប្ផា
ល្អដូចទេវតា លក្ខិណាឆើតឆាយ
ល្អវិសេស (សុបិនឃើញអូន)
ឱរ៉ាស្ទើរប្រេះ បេះដូងស្ទើរធ្លុះធ្លាយ
ភក្ត្រាប៉ប្រឹម ញញឹមស្រស់ពព្រាយ
ឱ្យរៀមខ្វល់ខ្វាយ នឹកស្តាយទាំងរាត្រី
លុះបង ភ្ញាក់ឡើង
ភ្ញាក់ឡើង ពុំយល់ឆោមពិសី
រៀមនឹក សែនស្តាយ
សែនស្តាយកាយស្រី
ក្តុកក្នុងហឫទ័យ ស្រមៃគ្រប់គ្រា
វាសនាអ្វី? (សុបិនឃើញអូន)
បានឃើញរូបស្រី ដូចពេលរៀមនិន្ទ្រា
រូបក្នុងសុបិន នោះដូចរូបពុំងារ
រៀមរឹតតែស្នេហ៍ គ្មានគ្រាអវសាន្ត!
លុះបង ភ្ញាក់ឡើង
ភ្ញាក់ឡើង ពុំយល់ឆោមពិសី
រៀមនឹក សែនស្តាយ
សែនស្តាយកាយស្រី
ក្តុកក្នុងហឫទ័យ ស្រមៃគ្រប់គ្រា
វាសនាអ្វី? (សុបិនឃើញអូន)
បានឃើញរូបស្រី ដូចពេលរៀមនិន្ទ្រា
រូបក្នុងសុបិន នោះដូចរូបពុំងារ
រៀមរឹតតែស្នេហ៍ គ្មានគ្រាអវសាន្ត!
គ្មានគ្រាអវសាន្ត!