កម្មអ្វីខ្ញុំមិនច្រឡំហ្នឹងគេ
ក្រៀមក្រំព្រោះស្នេហ៍ យូរឆ្នាំយូរខែ ឃើញតែទុក្ខសោក
ពេលយប់ស្រមៃ ពេលថ្ងៃស្រណោះ
អារម្មណ៍តំណាងចិត្តស្មោះ
កញ្ជ្រោលហែលហោះទៅថ្នមជីវ៉ា
រៀមរស់ក្នុងន័យ ទ្រឹស្តីចាក់ស្មុគ
គេចពួនសុខសុខ ឱ្យរួចពីមុខ ផ្លែព្រួញទុក្ខា
គ្រាន់នឹងយល់សប្តិ ឆ្លើយតបតណ្ហា
ដែលធ្លាប់ប្តូរស្លាប់នឹងគ្នា
ឥឡូវរឹតតែខ្លោចផ្សាដួងចិត្ត
ព្រះសុមេរុភ្នំ សូមកុំរាំងផ្លូវ
បររាជរថទៅ កុំបង្អង់នៅ ណាព្រះអាទិត្យ
មច្ចុរាជកំសាក ម្តេចមិនកម្រិត
ខាបយកជីវិត កុំឱ្យដួងចិត្ត ខ្ញុំគ្រាំយូរពេក
ភ្នួងសក់សាងភ្នួស ទៅណាហើយម៉ុម
ស្នេហ៍រៀមក្រពុំ ពៀបសោកយំ ពុំចេញទឹកភ្នែក
គេចមិនផុតពី មារតាមមកជ្រែក
ទ្រាំរស់ទាំងទ្រូងស្ទើរបែក
សង្វេគជីវិត ឥតន័យស្នេហា
ភ្នួងសក់សាងភ្នួស ទៅណាហើយម៉ុម
ស្នេហ៍រៀមក្រពុំ ពៀបសោកយំ ពុំចេញទឹកភ្នែក
គេចមិនផុតពី មារតាមមកជ្រែក
ទ្រាំរស់ទាំងទ្រូងស្ទើរបែក
សង្វេគជីវិត ឥតន័យអឺស្នេហា