Elige una pista para reproducir
អូនសម្លឹងទៅលើមេឃា
ព្រះចន្ទ្រារះឆ្ងាយសន្លឹម
រៀងរាល់យប់ អូនគេងរំពឹង
តើយប់ហ្នឹងបាត់បងទៅណា?
រាល់ពេលគេងអូនតែងស្រមៃ
ឃើញប្រុសថ្លៃ ជាប់នឹងនេត្រា
អូនខំបន់ស្រន់ អស់ទេវតា
សូមមេត្តា បង្វែងចិត្តបង
ឱ្យអាណិតស្រឡាញ់រូបស្រី
រាល់រាត្រីផ្សងឱ្យជួបបង
តែឥឡូវ បាត់បងសូន្យ
បងអឺយបង អូននឹកបងណាស់
ព្រះចន្ទអឺយ!សូមជួយអាណិត
ភពងងឹតបំភ្លឺឱ្យច្បាស់
រាល់រាត្រីរំពឹងចន្ទរះ
មេឃស្រឡះ អូនស្បើយទុក្ខា
ឱ្យអាណិតស្រឡាញ់រូបស្រី
រាល់រាត្រីផ្សងឱ្យជួបបង
តើហេតុអ្វី បាត់បងសូន្យ
បងអឺយបង អូននឹកបងណាស់
ព្រះចន្ទអឺយ!សូមជួយអាណិត
ភពងងឹតបំភ្លឺឱ្យច្បាស់
រាល់រាត្រីរំពឹងចន្ទរះ
មេឃស្រឡះ អូនស្បើយទុក្ខា
រាល់រាត្រីរំពឹងចន្ទរះ
មេឃស្រឡះ អូនស្បើយទុក្ខា
រាល់រាត្រីរំពឹងចន្ទរះ
មេឃស្រឡះ អូនស្បើយទុក្ខា