Elige una pista para reproducir
អូនស្នេហ៍ ប្រុសកល្យាណ
តែគ្មាន ពេលសាសង
បញ្ជាចិត្តប្រាប់បង ឱ្យដឹង
បានត្រឹម មើលមុខគ្នា
ពុំងា អូនរំពឹង
ថាច្បាស់ជាព្រលឹង ដឹងហើយ
យល់ដល់ចិន្តាអូន
ប្រុសស្ងួនកុំព្រងើយ
ល្មមយល់អស់ហើយ ណាថ្លៃ
បើមិនចាប់ចិត្តស្នេហ៍
សូមតែអាណិតស្រី
ទុក្ខាព្រោះសំដី មិនពិត
រាត្រី គេងមិនលក់
នឹកភ្នក ដល់វរមិត្រ
ចង់ឮសំដីពិត ប្រុសបង
ចាំក្រែងមានចម្លើយ
ឆ្លងឆ្លើយ ក្តីស្នេហ៍ស្នង
ឆាប់ប្រាប់មកនួនល្អង ឱ្យដឹង
យល់ដល់ចិន្តាអូន
ប្រុសស្ងួនកុំព្រងើយ
ល្មមយល់អស់ហើយ ណាថ្លៃ
បើមិនចាប់ចិត្តស្នេហ៍
សូមតែអាណិតស្រី
ទុក្ខាព្រោះសំដី មិនពិត
រាត្រីគេងមិនលក់
នឹកភ្នកដល់វរមិត្រ
ចង់ឮសំដីពិត ប្រុសបង
ចាំក្រែងមានចម្លើយ
ឆ្លងឆ្លើយក្តីស្នេហ៍ស្នង
ឆាប់ប្រាប់មកនួនល្អង ឱ្យដឹង