សារិកាកែវអើយ ស៊ីអីកងកង
សារិកាកែវអើយ ស៊ីអីកងកង
ស៊ីផ្លែដំបងប្រចឹក គ្នាលេង អឺយសាវសាវឡេ
ស្លាបវាចាក់ ក្បាច់ មាត់វាធ្វើភ្លេង
ស្លាបវាចាក់ ក្បាច់ មាត់វាធ្វើភ្លេង
ប្រចឹកគ្នាលេងលើមេឃព្រឹក្សា អឺយសាវសាវឡេ
កញ្ចាញ់ចេកអើយ លោតទំចុងគគីរ
កញ្ចាញ់ចេកអើយ លោតទំចុងគគីរ
មេម៉ាយកូនពីរ ឈ្ងុយដូចដូងដិត
អឺយសាវសាវឡេ
កញ្ចាញ់ចេកអើយ លោតព័ទ្ធមាត់បឹង
កញ្ចាញ់ចេកអើយ លោតព័ទ្ធមាត់បឹង
ស្រីណាប៉ិនខឹង ស្រីហ្នឹងចេះថ្នមប្តី
អឺយសាវសាវឡេ
កញ្ចាញ់ចេកអើយ លោតទំចុងឫស្សី
កញ្ចាញ់ចេកអើយ លោតទំចុងឫស្សី
ចុះអូនខឹងអី ចងក្បិន ទល់ព្រឹក
អឺយសាវសាវឡេ
ឬមួយស្អប់បង ជាអ្នកប្រមឹក
ឬមួយស្អប់បង ជាអ្នកប្រមឹក
ឬមួយស្រីនឹក ដល់សង្សាចាស់
អឺយសាវសាវឡេ
កញ្ចាញ់ចេកអើយ លោតទំចុងក្តាត
កញ្ចាញ់ចេកអើយ លោតទំចុងក្តាត
ឃើញស្រីស្អាតស្អាត លែងចង់ចូលបួស
អឺយសាវសាវឡេ
បើបានជាគូ ស៊ូលេបខ្សាច់ក្រួស
បើបានជាគូ ស៊ូលេបខ្សាច់ក្រួស
លែងគិតរឿងបួស ឱ្យតែបានអូន
អឺយសាវសាវឡេ
កញ្ចាញ់ចេកអើយ លោតទំចុងត្រកួន
កញ្ចាញ់ចេកអើយ លោតទំចុងត្រកួន
ឱ្យតែបានស្ងួន ធ្វើអ្វីក៏ធ្វើដែរ
អឺយសាវសាវឡេ
កញ្ចាញ់ចេកអើយ លោតជាន់ផើងត្រប៉ែ
កញ្ចាញ់ចេញអើយ លោតជាន់ផើងត្រប៉ែ
ក្រមុំសៅកែ ជូរអែម ជូរអែម
អឺយសាវសាវឡេ