Выберите трек для воспроизведения
កាត់តាមទីផ្សារ វត្តមុន្នីសាគរ
ក្នុងចិត្ត ត្រេកអរ
សំដៅទៅភូមិ កំណើត
ឆ្លងខ្ពបឆ្លងស្ទឹងកាត់ចម្ការពោត
ខំដើររះរូត តាមចម្ការ ម្កាក់
រដូវវស្សារ គង្គាថ្លាយង់
ទន្លេមេគង្គ
នាំខ្ញុំទៅភូមិ កោះប្រាក់
ទីកោះនោះហើយ ដែលខ្ញុំជំពាក់
ដូចរទេះបាក់ នៅកណ្តាលផ្លូវ
ក្រអូបក្លិនផ្កាណាគ្រីពេកក្រៃ
នាពេលរាត្រី
ដូចក្លិន ស្រីពៅ
អប់ក្នុងអក្ខរា ថាឱ្យបងទៅ
លង់លុះឥឡូវ ពៅអើយ! ប្រណី
ក្លិនផ្កាណាគ្រី នារីកោះប្រាក់
បងសូម រួមរ័ក្ស
ស្មោះស្ម័គ្រ នឹងណាគ្រីស្រី
បំណាច់បងមកក្នុងពេល រាត្រី
បានត្រឹម សម្តី
ក៏អស់ចិត្ត ដែរ
ក្រអូបក្លិនផ្កាណាគ្រីពេកក្រៃ
នាពេលរាត្រី
ដូចក្លិន ស្រីពៅ
អប់ក្នុងអក្ខរា ថាឱ្យ បងទៅ
លង់លុះឥឡូវ ពៅអើយ! ប្រណី
ក្លិនផ្កាណាគ្រី នារីកោះប្រាក់
បងសូម រួមរ័ក្ស
ស្មោះស្ម័គ្រ នឹងណាគ្រីស្រី
បំណាច់បងមកក្នុងពេល រាត្រី
បានត្រឹម សម្តី
ក៏អស់ចិត្ត ដែរ