Выберите трек для воспроизведения
បងសូមលាអូន លាកូនទាំងបី
ប្ដូរជន្មយកជ័យ ជូនជាតិសាសនា
ដួងចិត្តស្មោះអឺត្រង់ លះបង់គ្រួសារ
ចេញទៅប្រហារ ចោរប្លន់ទឹកដី
តស៊ូពុះពារ ទារបំណុលឈាម
ពីឈ្មួញសង្គ្រាម ទមិឡអន្យតិរ្ថិយ
ក្លាហានមានឈ្មោះ ស្មោះស្ម័គ្រភក្ដី
ការពារទឹកដី ក្នុងនាមកូនពុក
ខ្មែរពូជអ្នកច្បាំង ខ្មែរត្រូវតែឈ្នះ
ខ្មាំងប្រវត្តិសាស្រ្ដ ប្រហារកុំទុក
កូនខ្មែរឈាមខ្មែរ ត្រូវតែចេញមុខ
សាងសន្តិសុខ កុំលក់កេរ្តិ៍ឈ្មោះ
បណ្ដាំឃ្លាំងមឿង រឿងស្នេហាជាតិ
ឃ្លាតបាត់ស្លាប់ទៅ នៅកេរ្តិ៍កិត្តិយស
ល្បីល្បាញពេញអឺពាស ក្រាំងមាសចារឈ្មោះ
ស្លាប់ខ្លួនជាតិរស់ ឈ្មោះក្រអូបសាយ
ខ្មែរពូជអ្នកច្បាំង ខ្មែរត្រូវតែឈ្នះ
ខ្មាំងប្រវត្តិសាស្រ្ដ ប្រហារកុំទុក
កូនខ្មែរឈាមខ្មែរ ត្រូវតែចេញមុខ
សាងសន្តិសុខ កុំលក់កេរ្តិ៍ឈ្មោះ
បណ្ដាំឃ្លាំងមឿង រឿងស្នេហាជាតិ
ឃ្លាតបាត់ស្លាប់ទៅ នៅកេរ្តិ៍កិត្តិយស
ល្បីល្បាញពេញពាស ក្រាំងមាសចារឈ្មោះ
ស្លាប់ខ្លួនជាតិរស់ ឈ្មោះក្រអូបសាយ