Выберите трек для воспроизведения
រុក្ខជាតិព្រាតព្រោង ឈោងចាប់វេហា
បក្សីបក្សា ហិចហើរត្រសង
ដូចអូនទេវរី ហើយនិងរូបបង
ធ្លាប់បានសាសង ឆ្លើយឆ្លងវាចា
សម្ផស្សធម្មជាតិ ស្រស់ល្អស្រទន់
មិនស្មើសិទ្ធគុណ ត្រួយជនជីវ៉ា
ទេវរី អូនស្រស់ លើសអស់បុប្ផា
ក្នុងលោក នេះណា បងរកមិនបាន
សម្លឹងមើលយូរ ហាក់កិន្នរី
ពិរោះសម្តី ភ្លេចភ្លាំងទាំងប្រាណ
ជាតិនេះបើផ្កាយ រះឆ្ងាយព្រះចន្ទ
ផ្កាយស៊ូចាកឋាន ក្ស័យប្រាណជាជាង
សូមឱ្យបំណង ប៉ងបានដូចចិត្ត
ក្នុងមួយជីវិត តទៅរៀងរៀង
សូមជួបគ្រប់ជាតិ កុំឃ្លាតកុំវាង
ថ្ងៃរះ ព្រាងព្រាង ជួយជាសាក្សី
ហុឺហុឺ ហុឺហុឺ ហុឺហុឺ
ហុឺហុឺ ហុឺហុឺ ហុឺហុឺ
ហុឺហុឺ ហុឺហុឺ ហុឺហុឺ
ហុឺហុឺ ហុឺហុឺ ហុឺហុឺ