Выберите трек для воспроизведения
ចំការទុរេន សែនអ្នកតាភ្នំអឺយ
អូរតូចបឹងធំ ទ្រនុំត្បូងថ្ម
ថាប៉ាតភ្នំយ៉ាត ទឹកធ្លាក់ឈូឆរ
វាលព្រាហ្មណ៍កេសរ ភ្នំបរយីខា
ក្រុងទេពនិម្មិត ដួងចិត្តប៉ៃលិនអឺយ
ត្បូងពេជ្រឆ្អៅឆ្អិន ក្រាលពេញពសុធា
យើងរត់ចោលស្រុក មកផ្សងវាសនា
មាតាបិតា លែងរាប់រាក់ទាក់អឺយ
ប៉ៃលិន នេះហើយ ជាខ្នើយជីវិត
ខ្ទមយើងសង់ជិត មាត់អូរតាប្រាក់
ស្ពានយោលអកយាម រៃយំអួលអាក់
ចានមួយពីរនាក់ រួមរក្សលុះក្ស័យ
ស្រាប់តែថ្ងៃនេះ បាត់អូនពីខ្ទមអឺយ
ភ្នំយ៉ាតឈឺស្គម យំរកចរណៃ
ស្ពានយោលដាច់ខ្សែ កុងសែរីងរៃ
ប្រហែលចរណៃ មានថ្មីទៀតហើយ អឺយ
ប៉ៃលិន នេះហើយ ជាខ្នើយជីវិត
ខ្ទមយើងសង់ជិត មាត់អូរតាប្រាក់
ស្ពានយោលអកយាម រៃយំអួលអាក់
ចានមួយពីរនាក់ រួមរក្សលុះក្ស័យ
ស្រាប់តែថ្ងៃនេះ បាត់អូនពីខ្ទម អឺយ
ភ្នំយ៉ាតឈឺស្គម យំរកចរណៃ
ស្ពានយោលដាច់ខ្សែ កុងសែរីងរៃ
ប្រហែលចរណៃ មានថ្មីទៀតហើយ អឺយ