Выберите трек для воспроизведения
សម្លឹងមើលមេឃ ត្រេកនឹងចន្ទ្រា
រស្មីសោភា ទន់ទេរទាបទៅ
ចោលខ្ញុំកំព្រា រងាអាស្រូវ
សព្វថ្ងៃរស់នៅ រងទុក្ខឥតល្ហែ
កម្មក្រាសជាតិនេះ មិនចង់នៅរស់
ខ្លួនក្លាយជាពស់ អភ័ព្វខុសគេ
ទឹកភ្នែកទួញទុក្ខ ចង់ជួបមុខស្នេហ៍
ទ្រាំរស់ព្រោះតែ មិនទាន់ជួបថ្លៃ
បងហ៊ានប្តូរស្លាប់ ដើម្បីរូបអូន
នឹកគ្រាជួបជួន អូនរែងអាល័យ
ហត្ថាស្រាលស្រើប ថើបអង្អែលស្រី
អូនគេងស្រមៃ ឃើញរាល់វេលា
បែបន់សូមអស់ វត្ថុស័ក្ដិសិទ្ធ
ប្រណីអាណិត យើងទាំងទ្វេហារ
បើពិតជាប៉ង សមដូចប្រាថ្នា
ជួបជួនស្នេហា លុះគ្រាក្ស័យអឺយ