Выберите трек для воспроизведения
ចិត្តអូនស្មោះពិត ឥតប្រែ
តែប្រុសស្នេហ៍ បងមិនប្រណី
ឬមួយយើង គ្មាននិស្ស័យ បានជួបគ្នា
អូននៅរង់ចាំ រង់ចាំបង
ឱ!ប្រុសស្នេហ៍ស្នង គ្មានភ្លេច
នូវអនុស្សា ដែលយើង
ទាំងពីរ ក្រោមច័ន្ទភ្លឺថ្លា
ឥឡូវបាត់ដំណឹង សូន្យឈឹងប្រុសថ្លៃ
អូនរងាក្រៃ ព្រោះនៅម្នាក់ឯង
ទ្រូងរែងចំបែង ចំបែងខ្លោចផ្សា
ឥឡូវបាត់ដំណឹង សូន្យឈឺងប្រុសថ្លៃ
អូនរងាក្រៃ ព្រោះនៅម្នាក់ឯង
ទ្រូងរែងចំបែង ចំបែងខ្លោចផ្សា
តារាខ្ពស់ឆ្ងាយ ឆ្ងាយសន្លឹម
អូនគ្មានសង្ឃឹម ជួបឡើយ
អូនគេងសម្រក់ ទឹកភ្នែក
រាល់ថ្ងៃឥតមាន ពេលស្បើយ
ប្រុសបងអ្ហើយ រូបអូនស្រណោះសំដី
ក្លិនខ្លួនប្រុសថ្លៃ នៅជាប់នាសា
អូនគ្មានវាសនា បានជួបបងឡើយ
តារាខ្ពស់ឆ្ងាយ ឆ្ងាយសន្លឹម
អូនគ្មានសង្ឃឹម ជួបឡើយ
អូនគេង សម្រក់ទឹកភ្នែក
រាល់ថ្ងៃឥតមាន ពេលស្បើយ
ប្រុសបងអ្ហើយ រូបអូនស្រណោះសំដី
ក្លិនខ្លួនប្រុសថ្លៃ នៅជាប់នាសា
អូនគ្មានវាសនា បានជួបបងឡើយ
ប្រុសបងអ្ហើយ រូបអូនស្រណោះសំដី
ក្លិនខ្លួនប្រុសថ្លៃ នៅជាប់នាសា
អូនគ្មាន វាសនា
បានជួប បងឡើយ