Выберите трек для воспроизведения
បងស្នេហ៍អូនតែមួយពាន់ដង
អូនវិញស្នេហ៍បង ដល់មួយម៉ឺនស្នេហ៍
ពេលដែលបង ឃ្លាតឆ្ងាយ
ពេលដែលបង ឃ្លាតឆ្ងាយ
ចិត្តស្រី នឹកឃើញរឿងទាំងអស់
គ្មាននរណា ស្គាល់តម្លៃស្នេហ៍
ស្នេហ៍ដែលមានចិត្ត សែនស្មោះ
ទឹកភ្នែកអូនហូរ ហូរមិនឈប់សោះ ស្រណោះតែថ្លៃ
ទុក្ខរឹងរៃឥតពេលល្ហែ ទេថ្លៃ
មានតែ ក្តីសោកសៅប៉ុណ្ណោះ
ស្នេហ៍ មួយម៉ឺនស្នេហ៍ របស់អូន
ប្រុសស្ងួនបងល្អ ល្អឥតខ្ចោះ
ធ្វើ ឱ្យអូនស្រណោះ
ធ្វើ ឱ្យអូនស្រណោះ
ស្នេហ៍ស្មោះ ចំពោះតែបងមួយ
គ្មាននរណា ស្នេហ៍អូនបានទេ
មានតែក្តីស្នេហ៍ បងមួយ
មានតែទឹកភ្នែកកៀកកើយហូគ្មាន ថ្ងៃណាធូស្បើយ
ឆ្លើយប្រាប់ទៅបង ថាអូនស្នេហ៍ ស្នេហ៍បង
ស្នេហ៍តែបង ស្នេហ៍បង មួយម៉ឺនស្នេហ៍