Выберите трек для воспроизведения
ជំនោរត្រជាក់ រណ្ដំ
ឱ្យបេះដូងខ្ញុំ រន្ធត់
ច័ន្ទមួយចំណិត ស្ទើររលត់
រលាយ... រស្មី
តារារះពេញ មេឃា
គ្រាន់ជួយលំអ រាត្រី
ច្រើនរាប់រយពាន់ គ្មានរស្មី
បំភ្លឺ... លោកា
រូបបង ស្នេហ៍ពិតតែអូនមួយ
អាចជួយ ដោះស្រាយរឿងស្នេហា
ដែលជិះ ជាន់រឹតរួតចិន្ដា
ឱ្យខ្លោចផ្សារាល់ថ្ងៃ
ពេលនេះបង ត្រូវការអូន
ថ្នាក់ថ្នមលួងលោម ពិសី
ជំនោរត្រជាក់ យើងសប្បាយ
ទាំងពីរ កាយា
រូបបង ស្នេហ៍ពិតតែអូនមួយ
អាចជួយ ដោះស្រាយរឿងស្នេហា
ដែលជិះ ជាន់រឹតរួតចិន្ដា
ឱ្យខ្លោចផ្សារាល់ថ្ងៃ
ពេលនេះបង ត្រូវការអូន
ថ្នាក់ថ្នមលួងលោម ពិសី
ជំនោរត្រជាក់ យើងសប្បាយ
ទាំងពីរ កាយា