Выберите трек для воспроизведения
ម៉ោងបួនទាបភ្លឺ ឮពភ្លាក់យំ
លលកខ្មោចទំ យំទារព្រលឹង
ខ្លែងស្រាកមៀមគូក យំយាមមាត់បឹង
អូនគេងសញ្ជឹង ប្រឹងទប់ស្មារតី
ផ្ទៃមេឃស្រឡះ ប្រាសចាកពពក
ទីទុយហើរជ្រក ហើររកចំណី
ព្រៃធំភ្នំខ្ពស់ ស្មៅលាស់ត្រួយខ្ចី
ចិត្តអូនអាល័យ ថ្ងៃយើងជួបគ្នា
ជួបហើយប្រែព្រាត់ ព្រាត់មួយជីវិត
ព្រាត់ខានជួបជិត ព្រាត់ព្រោះកម្មពៀរ
ព្រាត់គ្នាជាតិនេះ ព្រោះមានវេរា
ជាតិក្រោយជួបគ្នា ក្នុងនាមភក្តី
អូនរស់ទូលទុក្ខ ព្រោះបាត់មុខបង
រស់ខ្វះបង្គង ទ្រនុំនិស្ស័យ
រូបរស់មិនពិត ចិត្តឥតតម្លៃ
មានឈ្មោះជាស្រី ជួបតែរឿងកម្ម
ជួបហើយប្រែព្រាត់ ព្រាត់មួយជីវិត
ព្រាត់ខានជួបជិត ព្រាត់ព្រោះកម្មពៀរ
ព្រាត់គ្នាជាតិនេះ ព្រោះមានវេរា
ជាតិក្រោយជួបគ្នា ក្នុងនាមភក្តី
អូនរស់ទូលទុក្ខ ព្រោះបាត់មុខបង
រស់ខ្វះបង្គង ទ្រនុំនិស្ស័យ
រូបរស់មិនពិត ចិត្តឥតតម្លៃ
មានឈ្មោះជាស្រី ជួបតែរឿងកម្ម