Выберите трек для воспроизведения
ហ៊ឺ! ប្តីខ្ញុំ នឿយអឺយនឿយ!
ម្ង៉ៃថា Permanent
ម្ង៉ៃថា consigne
ម្ង៉ៃថា Banquet
ម្ង៉ៃថារត់ Affaire
បាត់ប្តី ខ្ញុំហើយ
បងប្អូនអើយ បានឃើញប្តីខ្ញុំទេ
ម្ង៉ៃ ម្ង៉ៃដើរឆែរ!
គ្មានទំនេរ នៅផ្ទះ បានមួយថ្ងៃ
កុនល្ខោន មិនមើលទេ
ចូលចិត្តផឹក ស្រាហើយនិងរកស្រី
រកមិនបាន ទៅផ្ទះរករឿងវាយ
ធ្វើបាបគ្មានប្រណី ប្រពន្ធនៅចាំផ្ទះ
តាំងពីកើត មកពោះម៉ែ
ទើបតែ ជួបប្តីមួយ
ស្តីមិនស្តាប់ មុខគ្មានព្រួយ
ស្រវឹងរាល់ថ្ងៃ ស្ទើរក្ស័យហើយខ្ញុំ
ព្រះអើយ ជួយផង
ខុសបំណង ហើយខ្ញុំក្នុងជាតិនេះ
ដើរអឺយដើរ មួយថ្ងៃមិនចូលផ្ទះ
បងប្អូនជួបប្រទះ ហៅប្តី ឱ្យខ្ញុំផង
តាំងពីកើត មកពោះម៉ែ
ទើបតែ ជួបប្តីមួយ
ស្តីមិនស្តាប់ មុខគ្មានព្រួយ
ស្រវឹងរាល់ថ្ងៃ ស្ទើរក្ស័យហើយខ្ញុំ
ព្រះអើយ ជួយផង
ខុសបំណង ហើយខ្ញុំក្នុងជាតិនេះ
ដើរអឺយដើរ មួយថ្ងៃមិនចូលផ្ទះ
បងប្អូនជួបប្រទះ ហៅប្តី ឱ្យខ្ញុំផង