ថ្នាំខ្ញុំពូកែល្បីល្បាញណាស់
រោគក្មេង រោគចាស់មានគ្រប់ធុន
ឈឺពោះ មួល រាគ ឬរោគគ្រុន
គ្រប់ម៉ាក គ្រប់ធុន មានមិនខ្វះអឺយ!
ឈឺភ្នែក ឈឺធ្មេញ ឈឺត្រចៀក
រោគក្លៀក រោគក្លន រោគក្រពះ
ថ្នាំខ្ញុំពូកែស័ក្ដសិទ្ធិណាស់
ក្មេងចាស់ប្រើបានគ្មានត្រណមអឺយ!
ថ្នាំខ្ញុំពូកែខាងរោគធាត់
ពិសាមួយម៉ាត់ច្បាស់ជាស្គមអឺយ!
លោកអ្នកមើលមើលដូចជារូបខ្ញុំ
សង្ហាហើយសមពេញអស្ចារ្យអឺយ!
ថ្នាំខ្ញុំពូកែខាងរោគស្វិត
ញ៉ាំទៅរីកធាត់ដូចប្រាថ្នាអឺយ!
ម៉ាប់ដូចជាខ្ញុំទើបវាសង្ហា
សប្បាយអស្ចារ្យក្នុងនាលោកិយ៍អឺយ!
អញ្ជើញលោកពូ លោកមីង ជួយជាវថ្នាំទៅ
ធាត់ពេកដូចឯងក្រែងវាចុកខ្លាញ់
អញខ្លាចក្រែងឆាប់អាយូសខ្លីអឺយ!
ស្គមដូចជាឯងមច្ចុរាជតថ្លៃ
ម៉្ងៃៗដេកថ្ងូរឮសូររហ៊ឹះ! អឺយ!
ឈប់បង្អាប់គ្នាទៅនាំឱ្យខ្មាសគេ
គ្នីគ្នាយើងទេ កុំផ្ដេសផ្ដាស
បងប្អូនមូលមីរមកច្រើនណាស់
ម្ដេចឯងផ្ដេសផ្ដាសមកឈ្លោះគ្នា
យើងខ្ញុំមានថ្នាំលក់គ្រប់មុខ
អញ្ជើញទិញទុកគ្រាន់ការពារ
យប់ថ្ងៃចៃដន្យគ្រុនរងា
ថ្នាំខ្ញុំធានាផឹកជាភ្លាមអឺយ!