Выберите трек для воспроизведения
អាកាសត្រជាក់
សន្សើមក៏ធ្លាក់ជោកដី
បុប្ផាទាំងស្រស់ទើប នឹងរីកថ្មី
ចិត្តគួររីករាយ ម៉្លេះណា
ឱ!ស្រុកកង់តុង
ខ្ញុំចាំជាប់ក្នុងចិន្ដា
បានស្គាល់ម្ដងហើយ ប្រាណស្បើយទុក្ខា
ចិន្ដាប្រាថ្នា ចង់ជួបទៀត
ពេលខ្ញុំឃ្លាតចេញពី កង់តុង
គឺឃ្លាតទាំងឱរា ចង្អៀត
នៅពេលនេះខ្ញុំបានឃ្លាត
ថ្ងៃណាទៀតបានជួបវិញ
នឹកទៅកង់តុង
ចិត្តលង់ក្នុងក្ដីទុក្ខម្នេញ
ពេលខ្ញុំមកដល់ ស្រុកកំណើតវិញ
ចិត្តពេញ ដោយអនុស្សាវរីយ៍
ពេលខ្ញុំឃ្លាតចេញពីកង់តុង
គឺឃ្លាតទាំងឱរាចង្អៀត
នៅពេលនេះខ្ញុំបានឃ្លាត
ថ្ងៃណាទៀតបានជួបវិញ
នឹកទៅកង់តុង
ចិត្តលង់ក្នុងក្ដីទុក្ខម្នេញ
ពេលខ្ញុំមកដល់ ស្រុកកំណើតវិញ
ចិត្តពេញ ដោយអនុស្សាវរីយ៍